តាមសេចក្តីជូនដំណឹងរបស់បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានប្រកាសឈប់សហការជាមួយ ដោយផ្អាកការផ្តល់សេវាសុខាភិបាល រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយមន្ទីរសម្រាកព្យាបាលឯកជនចំនួន០៣ ជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។

មន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣នោះ រួមមាន៖ ទី១ -មន្ទីរសម្រាកព្យាបាល កងកេង មានទីតាំងនៅភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ទី២ -មន្ទីរសម្រាកព្យាបាល រីម សុគន្ធា មានទីតាំងស្ថិតនៅ ផ្ទះលេខ ៤១ ផ្លូវបេតុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ និង ទី៣ -មន្ទីរសម្រាកព្យាបាល រតនៈ មានទីតាំងស្ថិតនៅអគារលេខ ១៩៧ ភូមិព្រៃទា សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ពាក់ព័ន្ធនឹងរឿង ប.ស.ស ប្រកាសឈប់ផ្ដល់សេវា និងផ្អាកការសហការជាមួយមន្ទីរសម្រាប់ព្យាបាលឯកជនទាំងបីរខាងលើនេះមិនបានបញ្ជាក់ពីមូលហេតុអ្វីនោះឡើយ។

សូមបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានពង្រីកវិសាលភាពផ្នែកថែទាំសុខភាពជាមួយមូលដ្ឋានសុខាភិបាលដែលជាដៃគូរបស់ខ្លួនបានចំនួន ១ ៥៧៣ នៅទូទាំង ២៥រាជធានី-ខេត្ត សម្រាប់រង់ចាំបម្រើសេវាថែទាំសុខភាព និងព្យាបាលដល់សមាជិក ប.ស.ស និងបានដាក់ពង្រាយមន្ត្រី និងបុគ្គលិកសុខាភិបាលសរុបចំនួនជាង ៤៦ ០០០ នាក់ នៅទូទាំងប្រទេស ដើម្បីរង់ចាំផ្ដល់សេវាកម្មជូនប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងរហ័សទាន់ចិត្ត៕
Leave a Reply