អបអរសាទរ! សិស្ស-និស្សិត ចំនួន១០០នាក់ ទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី

យោងតាមសេចក្តីជូនដំណឹងរបស់ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បានសម្រេចផ្ដល់ជូនអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់សិស្ស-និស្សិត ចំនួន១០០នាក់ ដើម្បីបន្តការសិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ក្រោមការឧបត្ថម្ភ និងគាំទ្រពីឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា និងលោកជំទាវ កែ សួនសុភី។

បេក្ខជនសិស្ស-និស្សិត ដែលមានរាយនាមក្នុងសេចក្តីជូនដំណឹងខាងលើសូមទំនាក់ទំនង ផ្ទាល់នៅទីស្នាក់ការអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ដែលមានអាសយដ្ឋានផ្ទះលេខ៤៤ ផ្លូវលេខ៤៣២ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ (បណ្ណាគារកម្ពុជា) ឬតាមរយៈតេឡេក្រាម លោក ម៉ៅ រិទ្ធច័ន្ទសំណាង៖ ០៩៦ ៥៩១ ៦៩៤២ ដើម្បីមកទទួលយកអាហាររូបករណ៍។

សូមបញ្ជាក់ថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែវ សួនសុភី ស សុខា បានផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិត សិក្សានៅមហាវិទ្យាល័យរាប់រយកន្លែងក្នុងមួយឆ្នាំៗដល់យុវជនដែលជាការលើកកម្ពស់សមត្ថភាព បណ្ដុះបណ្ដាលធនធានមនុស្សដល់ប្អូនៗជាទំពាំងស្នងឫស្សីឱ្យក្លាយជាយុវជនមានសក្ដានុពល សម្រាប់ប្រទេសជាតិ៕