ទីក្រុងចំនួន២ នៅអាស៊ីជាប់ឈ្មោះជាទីក្រុងមានកំហាប់ខ្យល់ពុលប៉ះពាល់ដល់សុខភាពមនុស្ស 

ទីក្រុង២ ដែលមានខ្យល់ពុលប៉ះពាល់ដល់សុខភាពមនុស្សជាប់ឈ្មោះជាទីក្រុងមានកំហាប់ខ្យល់ពុលគ្រោះថ្នាក់លើពិភពលោកនៅអាស៊ីអាគ្នេយ៍យើងគឺរាជធានីបាងកកនៃប្រទេសថៃ និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម។

យោងតាមមជ្ឈមណ្ឌលព័ត៌មានគុណភាពខ្យល់នៃរដ្ឋបាលក្រុងបាងកក កំហាប់ខ្យល់ PM2.5 នៅថ្ងៃពុធទី៤នេះ គឺមានចន្លោះពី៣៤.៤មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ដល់ ៧៤.៣មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់។

ដោយឡែកនៅទីក្រុងហាណូយ នៃប្រទេសវៀតណាមវិញ កំហាប់ PM2.5 បានឈានដល់ ៨៥មីក្រូក្រាមក្នុងមួយម៉ែត្រគូបនៃខ្យល់ នៅថ្ងៃពុធទី៤ខែធ្នូនេះ ហើយស្ថានភាពត្រូវបានក្រុមអ្នកជំនាញព្រមានថា នឹងមិនធូរស្រាលឡើយ រហូតដល់ឆ្នាំក្រោយឯណោះ។

សូមបញ្ជាក់ថា ទីក្រុងដែលមានកំហាប់ខ្យល់ពុលធ្ងន់ធ្ងរប៉ះពាល់ដល់សុខភាពមនុស្សជាងគេលើពិភពលោកនៅថ្ងៃពុធនេះ គឺទីក្រុងបាកដាដ នៃប្រទេសអ៊ីរ៉ាក, ទី២គឺទីក្រុងគែរ ប្រទេសអេហ្ស៊ីប និងទី៣ គឺទីក្រុងដាកា នៃប្រទេសបង់ក្លាដែស៕