ក្រោយមនុស្សស្លាប់ឡើងដល់៣០នាក់ ដោយគ្រោះទឹកជំនន់ ប្រទេសថៃកំពុងត្រៀមថវិកាសង្គ្រោះប្រជាពលរដ្ឋខ្លួន

តាមប្រភពពីសារព័ត៌មាន BBC នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រទេសថៃកំពុងត្រៀមខ្លួនទប់ស្កាត់បង្កាភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត បន្ទាប់ពីភ្លៀងមូសុងជាច្រើនថ្ងៃបានបង្កជាទឹកជំនន់ដ៏បំផ្លិចបំផ្លាញ និងសម្លាប់មនុស្សរាប់សិបនាក់ និងរាប់ម៉ឺននាក់បានផ្លាស់ទីលំនៅ។

ភាគខាងត្បូងប្រទេសថៃមនុស្សយ៉ាងតិច២៥នាក់បានស្លាប់នៅក្នុងទឹកជំនន់ និងជាង៣០ម៉ឺនគ្រួសារបានរងផលប៉ះពាល់ក្នុងសប្តាហ៍កន្លងមកនេះ។  គិតត្រឹមថ្ងៃច័ន្ទនេះ ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃបាននិយាយថា អ្នកជម្លៀសខ្លួនកើនដល់ចំនួន ៣៤ ៣៥៤នាក់ ស្ថិតក្នុងជម្រករបស់រដ្ឋាភិបាលចំនួន៤៩១កន្លែង។

ខេត្តដែលរងគ្រោះខ្លាំងជាងគេរួមមាន Pattani, Narathiwat, Songkhla និង Yala ដែលរដ្ឋាភិបាលបានដាក់ពង្រាយក្រុមជួយសង្គ្រោះ និងបានកំណត់ថវិកាចំនួន៥០លានបាត ដែលស្មើនឹង១,៤៥ លានដុល្លារ ក្នុងការសង្គ្រោះក្នុងមួយខេត្ត។

សូមបញ្ជាក់ថា ប្រទេសថៃជួបប្រទះភ្លៀងមូសុងប្រចាំឆ្នាំខ្លាំង និងការប្រែប្រួលអាកាសធាតុខ្លាំង ដោយសារការកាប់បំផ្លាញព្រៃឈើធ្ងន់ធ្ងរ ដែលជាហេតុធ្វើឲ្យមានជំនន់ទឹកភ្លៀងកាន់តែធ្ងន់ធ្ងរ៕