ប្រភពពីសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ តុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនស្រ្តីហ្វីលីពីន១២នាក់ និងស្ត្រីខ្មែរម្នាក់ ក្នុងសំណុំរឿងពពោះជំនួសប្រព្រឹត្តទៅនៅចំណុចបុរីវិមានភ្នំពេញ ស្ថិតនៅលើផ្លូវ៦A ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។


ស្ត្រីហ្វីលីពីនចំនួន១២នាក់ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារ៤ឆ្នាំ ក្នុងម្នាក់ៗ តែអនុវត្តទោសក្នុងពន្ធនាគាររយ:ពេល២ឆ្នាំ ដោយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ «ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សសម្រាប់ឆ្លងដែន និងបទសមគំនិតក្នុងបទប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន»។

ចំណែកស្ត្រីខ្មែរម្នាក់ ត្រូវផ្ដន្ទាទោសជាប់ឃុំ ៦ខែ តែអនុវត្តទោស ១ខែ ១ថ្ងៃ ហើយទោសដែលនៅសល់ត្រូវព្យួរធម្មតាពីបទ សមគំនិតក្នុងបទ ប៉ុនប៉ងក្នុងអំពើលក់-ដូរមនុស្សឆ្លងដែន ពីព្រោះស្រ្តីរូបនោះ «មិនប្ដឹងបរិហាបទឧក្រិដ្ឋ» ដោយតុលាការបានរកឃើញថា ស្ត្រីរូបនេះគ្រាន់តែជាអ្នកសម្អាតផ្ទះ និងរៀបចំម្ហូបអាហារ ដើម្បីមើលថែស្ត្រីហ្វីលីពីន៕

Leave a Reply