ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ ខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំតម្រង់ទិស និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ឃុំទាំង៩ ក្នុងស្រុកបាភ្នំ ដើម្បីធានានិរន្តរភាពការងារប្រចាំថ្ងៃ និងពង្រឹងប្រសិទ្ធភាពការងារ សំដៅសម្រេចបានលទ្ធផលតាមការរំពឹងទុក ស្របតាមផែនការយុទ្ធសាស្រ្ត ដែលដាក់ចេញដោយក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ។

ក្នងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតប្រធាន បានណែនាំឱ្យគណៈកម្មាធិការបក្សឃុំទាំង៩ សហការជាមួយក្រុមការងារចុះជួយឃុំទាំង៩ ពង្រឹងរបៀបរបបការងារ បង្កើនការយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ បង្កើនការផ្តល់សេវាសាធារណៈនៅក្នុងមូលដ្ឋាន និងត្រូវរៀបចំវេទិការសាធារណៈឱ្យបានទៀងទាត់ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋ ហើយត្រូវដោះស្រាយឱ្យមានប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង។

សូមបញ្ជាក់ជូនផងដែរថា កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានបែងចែកពេលវេលា សម្រាប់ប្រតិភូនៃឃុំនីមួយៗ ដើម្បីចូលរួមប្រជុំ ម្តងមួយឃុំៗ ដោយមានសមាសភាព ប្រធាន អនុប្រធានទី១ ក្រុមការងារចុះជួយឃុំ ប្រធានគណៈកម្មាធិការបក្សស្រុក ប្រធានគណៈកម្មាធិការបក្សឃុំ ប្រធានក្រុមការងារចលនាស្រ្តីឃុំ ប្រធានក្រុមការងារអភិវឌ្ឍន៍យុវជនឃុំ ប្រធានសកម្មជនយុវជនគណបក្សឃុំ ប្រធានយុវជន គ.២.៧៨ ឃុំ និងប្រធានសកម្មជនឃុំ៕








Leave a Reply