យោងតាមការចេរញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤នេះ ហេតុការណ៍លិចទូកនៅប្រទេសនីហ្សេរីយ៉ា ស្លាប់មនុស្សជាង៥៤នាក់ និងបាត់ខ្លួនរាប់សិបនាក់ បន្ទាប់ពីទូកដឹកអ្នកដំណើរជាង ២០០នាក់ បានលេចនៅទន្លេ Niger ។

ទូកលិចខាងលើ ធ្វើដំណើរចេញពីរដ្ឋ Kogi ទៅភាគកណ្តាលប្រទេសនីហ្សេរីយ៉ា និងទៅប្រទេសជិតខាងប្រទេសនីហ្សេសម្រាប់ធ្វើដំណើរកម្សាន្តទេសចរណ៍។ ហើយមូលហេតុដែលបង្កឲ្យលិចទូកនេះគេមិនទាន់ដឹងច្បាស់នៅឡើយទេ។

ក្រុមអ្នកមុជទឹកនៅតែបន្តស្វែងរកអ្នកដែលបានបាត់ខ្លួន ប៉ុន្តែហាក់បីដូចជាគ្មានសង្ឃឹមនោះទេសម្រាប់ជនរងគ្រោះដែលបាត់ខ្លួននៅមានជីវិតនៅរស់ ក្រោយមនុស្សជិះលើទូកចំនួន២៤នាក់ត្រូវបានជួយសង្គ្រោះខ្លះកំពុងស្ថិតក្នុងមន្ទីរពេទ្យសង្គ្រោះបន្ទាន់នៅឡើយ។

ថ្មីៗនេះកាលពីខែមុន ទូកកាណូតឈើដែលផ្ទុកអ្នកដំណើរជិត ៣០០នាក់ បានក្រឡាប់ និងលិចនៅកណ្តាលទន្លេ Niger សម្លាប់មនុស្សជិត ២០០នាក់រួចមកហើយ។ សប្តាហ៍មុន មនុស្សប្រាំនាក់បានស្លាប់ដោយសារទូកពីរបានបុកគ្នានៅរដ្ឋ Delta ភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។

គួរឲ្យដឹងថា ឧបទ្ទវហេតុលិចទូកនៅប្រទេសនីហ្សេរីយ៉ាកើតឡើងជារឿយៗ ទោះបីមានការណែនាំសុវត្ថិភាពជាប្រចាំក៏ដោយ។ ច្បាប់នៅប្រទេសនេះកម្រត្រូវបានអនុវត្ត ហើយមានមនុស្សតិចណាស់ដែលទទួលខុសត្រូវ៕
Leave a Reply