នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ តុលាការបានចេញដីកាបង្គាប់ឲ្យឃុំខ្លួនចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងស្ត្រីជួញដូរគ្រឿងញៀវម្នាក់ ក្រោយលោកចៅសង្កាត់រូបនេះ បានតេទារលុយពីនារីជួញដូរគ្រឿងញៀនចំនួន១លានរៀល។

យោងតាមដីការបង្គាប់ឱ្យឃុំខ្លួន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ចៅសង្កាត់ចោមចៅទី២ លោក វ៉ា សារ៉ង ដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទ៖ គំរាមកំហែងដោយមានបញ្ជាឱ្យបំពេញលក្ខខណ្ឌអ្វីមួយ, មិនប្តឹងបរិហារ បទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នក រាជការសាធារណៈជាអាទិ៍ ប្រព្រឹត្តនៅចំណុចក្រោយសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមបញ្ញត្តិមាត្រា ២៣២ និងមាត្រា៥២៨ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកស្ត្រីឈ្មោះ ស៊ុយ ជីវ៉ា ហៅតុក ត្រូវបានចោទពីបទ ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅបន្ទប់ជួលលេខ២០ ផ្លូវព្រះទន្លេ ភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤។

សូមបញ្ជាក់ថា បច្ចុប្បន្នលោកចៅសង្កាត់ចោមចៅទី២ ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ចំណែកឯស្ត្រីជួញដូគ្រឿងញៀន ត្រូវបានបញ្ជូនទៅពន្ធធនាគាររាជធានីភ្នំពេញ (PJ)៕
Leave a Reply