ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទទួលបន្ទុកខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ បង្ហាញមោទនភាពចំពោះការស្ទុះឡើងខ្លាំងនៃអត្រាសិស្សក្នុងខេត្តព្រៃវែង ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ជាពិសេសកំណើននៃចំនួនសិស្សជាប់និទ្ទេស A ក្នុងរយៈពេលជិត ១០ឆ្នាំមកនេះ ជាសមិទ្ធផលរួមប្រកបដោយក្ដីមោទនៈយ៉ាងក្រៃលែង និងជាលទ្ធផលបង្ហាញឱ្យឃើញពីការស្ទុះឡើងនៃវិស័យសិក្សាធិការជាតិ។

ឯកឧត្តមអភិសតិបណ្ឌិត ស សុខា មានប្រសាសន៍ក្នុងពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ បានចាត់ទុលលទ្ធផលនេះថា ជាមនុញ្ញផលកើតចេញពីបន្ទាត់នយោបាយកំណែទម្រង់ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលជំនាន់មុន ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងរាជរដ្ឋាភិបាលនីតិកាលទី៧នេះ ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត។

ក្នុងចំណោមការស្ទុះឡើងនៃវិស័យអប់រំ ដែលពេលនេះកំណត់សម្គាល់ត្រឹមការប្រឡងថ្នាក់ទី១២ ទូទាំងប្រទេស ឯកឧត្តម ស សុខា បានកត់សម្គាល់ថា សម្រាប់ខេត្តព្រៃវែង គិតចាប់ពីក្រោយការអនុវត្តកំណែទម្រង់ក្រោមពាក្យស្លោក«អ្នកចេះគឺជាប់» កាលពីឆ្នាំ២០១៣ គឺពុំមានសិស្សជាប់និទ្ទេស A ទេ ប៉ុន្តែចាប់ពីឆ្នាំ២០១៥ មក អត្រាសិស្សជាប់បាក់ឌុប និងជាប់និទ្ទេសខ្ពស់បំផុតនេះ បានហក់ឡើង និងមានជាបន្តបន្ទាប់ ពោលគឺពីចាប់ជាង ៧០% នៅឆ្នាំ២០១៥ រហូតដល់ជាង ៨០% នៅឆ្នាំ២០២៤នេះ។

សូមបញ្ជាក់ថា សម្រាប់ការបើកវគ្គបំប៉នសិស្សថ្នាក់ទី១២ ក្នុងខេត្តព្រៃវែង ចាប់ពីឆ្នាំ២០១៥ មកនោះ សហភាពសហព័ន្ធយុជនកម្ពុជា ខេត្តព្រៃវែង ដោយមានការចូលរួមគាំទ្រពីភាគីពាក់ព័ន្ធ បានចំណាយថវិកាប្រមាណ ៦០ ទៅ ៦៥លានរៀល ក្នុងមួយឆ្នាំៗ សម្រាប់ការឧត្ថម្ភដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង។ នេះបើតាមរបាយការណ៍ថ្លែងដោយលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង៕
Leave a Reply