ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ទូទាំងខេត្តព្រៃវែង

ព្រៃវែង៖ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ តំណាងឱ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសំណេះសំណាល និងថ្លែងអំណរគុណលោកគ្រូ អ្នកគ្រូ ស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០២៣-២០២៤ ទូទាំងខេត្តព្រៃវែង នៅសាលប្រជុំសាលាខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភថវិកាចំនួន ៦៥.១៦០.០០០(ហុកសិបប្រាំលាន មួយសែនប្រាំមួយម៉ឺនរៀល) សម្រាប់ជូនដល់លោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានស្ម័គ្រចិត្តបង្រៀនបំប៉នប្អូនៗក្មួយៗសិស្សថ្នាក់ទី១២ ទាំង ៣២វិទ្យាល័យ ទូទាំងខេត្តព្រៃវែង តាមរយៈលោកនាយក និងលោកស្រីនាយិកានៃវិទ្យាល័យនីមួយៗផងដែរ៕