យោងតាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃសុក្រទី២៩ខែវិច្ឆិកាឆ្នាំ២០២៤ ខេត្តចំនួនបួននៅភាគខាងត្បូងប្រទេសថៃ ដូចជាខេត្ត សុងខ្លា (Songkhla) ខេត្តយ៉ាឡា (Yala) ខេត្តប៉ាត់តានី (Pattani) និង ខេត្តណារ៉ាធីវ៉ាត់ (Narathiwat) បានប្រកាសអាសន្នជាតំបន់គ្រោះមហន្តរាយដោយសារតែទឹកជំនន់យ៉ាងធ្ងន់ធ្ងរ។

អាជ្ញាធរបានបិទផ្លូវ និងប្ដូរទិសដៅចរាចរណ៍តាមផ្លូវវាងផ្សេងៗ នៅក្នុងតំបន់មួយចំនួនរបស់ខេត្តរងគ្រោះ ចំណែកប្រជាជននៅតាមតំបន់រងគ្រោះ ត្រូវបានណែនាំឱ្យប្រុងប្រយ័ត្នខ្ពស់ និង រំកិលសម្ភារៈមានតម្លៃតម្កល់នៅទីខ្ពស់ដើម្បីជៀសវាងពីការជនលិច។

តំបន់ខេត្តរងគ្រោះដោយសារតែភ្លៀងធ្លាក់ជោគជាំខ្លាំងចាបើតាំងពីថ្ងៃទី២២ដល់ថ្ងៃទី២៨ខែវិច្ឆិកា ដោយកម្រិតទឹកលើសពី ១.៥ម៉ែត្រ បង្កការជន់លិចភូមិចំនួន៦៧១ និងប៉ះពាល់ដល់មនុស្សសរុប ៩៥ ២២១នាក់មកពី ៤៨ ៩៤៧គ្រួសារ៕

Leave a Reply