ឯកឧត្តម វុី សំណាង ស្នើឱ្យក្រុមហ៊ុន Hangxaio Steel Structure នៅប្រទេសចិន បង្កើតកំពង់ផែ និងវិនិយោគវិស័យកសិកម្មនៅខេត្តតាកែវ

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្ត ទៅទស្សនកិច្ចនៅក្រុមហ៊ុន Danong Development Group ស្ថិតក្នុងទីក្រុងសៀងហៃប្រទេសចិន កាលពីរសៀលថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានបង្ហាញអំពីសក្ដានុពលសំខាន់ៗរបស់ខេត្តតាកែវទៅកាន់តំណាងក្រុមហ៊ុន Hangxaio Steel Structure ដោយបច្ចុប្បន្នខេត្តតាកែវកំពុងតែកសាងព្រែកជីកហ្វូណតេជោ ដែលព្រែកជីកនេះនឹងក្លាយជាផ្លូវដឹកជញ្ជូនបន្ថែមនៅលើផ្លូវដឹកជញ្ជូនដែលខេត្តតាកែវមានស្រាប់ បន្ទាប់ពីផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវអាកាស និងផ្លូវដែក។

ឯកឧត្តមអភិបាលខេត្តលើកឡើងបន្តថា បើក្រុមហ៊ុនដាណុងចង់បង្កើតកំពង់ផែ គួរតែបង្កើតនៅខេត្តតាកែវ ពីព្រោះព្រែកជីក ហ្វូណនតេជោ ក៏មានការរួមចំណែកពីរដ្ឋាភិបាលចិនផងដែរ ដែលឆ្លងកាត់ខេត្តតាកែវ ៥៧គីឡូម៉ែត្រ ការបង្កើតកំពង់ផែជារឿងសមស្របបំផុត។ ខេត្តតាកែវជាចំណុចកណ្តាលមួយ រោងចក្រសហគ្រិនយ៉ាងច្រើន ដែលកំពុងផលិតស្បែកជើងកាបូប។ល។ 

ខេត្តតាកែវមានផ្ទៃដីសម្រាប់បង្កបង្កើនផលសម្រាប់វិស័យកសិកម្មជាង២២ម៉ឺនហិកតា ជាផ្ទៃដីសម្រាប់ដាំដុះដំណាំស្រូវ ក្នុងនោះទិន្នផលប្រមូលផលចន្លោះពី៤តោន ទៅ៨តោនក្នុងមួយហិកតា ប៉ុន្តែពុំមានកំពង់ផែសម្រាប់ដឹកក៏ជាផលវិបាកមួយផងដែរ។ សម្រាប់ក្រុមហ៊ុនចិនដែលមានបំណងចង់វិនិយោគបណ្តាក់ទុនបង្កើតកំពង់ផែ និងវិស័យកសិកម្មចិញ្ចឹមសត្វ។

ក្រុមហ៊ុន Hangxaio Steel Structure របស់ចិន បានយល់ព្រមតាមការស្នើសុំរបស់ភាគីខេត្តតាកែវ ប៉ុន្តែទាល់តែតំណាងក្រុមហ៊ុន Hangxaio Steel Structure របស់ចិនមួយនេះ ចុះមកទស្សនកិច្ចសិក្សាដោយផ្ទាល់នៅក្នុងខេត្តតាកែវ ពិសេសតំបន់ដែលឯកឧត្តមអភិបាលខេត្តស្នើសុំវិនិយោគ៕