ឯកឧត្តមបណ្ឌិត ងិន បាណាល់ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី ដល់ពលរដ្ឋមានជីវភាពលំបាកចំនួន ៣០០គ្រួសារ ក្នុងស្រុកបាភ្នំ 

ព្រៃវែង៖ នៅព្រឹក ថ្ងៃសៅរ៍ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាភ្នំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានជីវភាពលំបាកចំនួន ៣០០គ្រួសារ ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ 

ថ្លែងសំណេះសំណាលក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តបាត់ដំបង-ព្រៃវែង និង ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានគោរពស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសកម្ពុជាយើងទាំងមូល។ 

ឯកឧត្តម បានបន្ថែមថា មានតែគណបក្សប្រជាជនកម្ពុជាទេដែលតែងតែនៅក្បែរ និងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយថ្នាក់ដឹកនាំគណបក្សតែងណែនាំឱ្យក្រុមការងារចុះសួរសុខទុក្ខ និងស្វែងយល់ពីទុក្ខកង្វល់របស់ពលរដ្ឋនៅតាមមូលដ្ឋាន។

ជាក់ស្តែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ នៃក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង បានចាត់ឱ្យខ្ញុំចុះមកជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម និងលោកជំទាវ ជូនដល់បងប្អូននៅពេលនេះ។ 

ឯកឧត្តមបណ្ឌិតប្រធាន បន្តថា ថ្វីត្បិតតែអំណោយទាំងនេះមិនច្រើនក្តី តែអាចជួយដោះស្រាយជីវភាពបងប្អូនបានមួយរយៈពេលដែរ ហើយទាំងនេះស្តែងចេញពីការយកចិត្តទុកដាក់ដល់សុខទុក្ខបងប្អូនពីសំណាក់ថ្នាក់ដឹកនាំយើង។ 

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតប្រធានបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋបន្តចូលរួមថែរក្សា ការពារសន្តិភាពឱ្យបានគង់វង្ស ព្រោះថា សន្តិភាពពិតជាមានតម្លៃខ្លាំងណាស់ សន្តិភាពដែលយើងមានសព្វថ្ងៃ គឺកើតចេញពីការបូជាសាច់ស្រស់ឈាមស្រស់របស់ថ្នាក់ដឹកនាំរបស់យើង ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងភាពរីកចម្រើនរុងរឿងរបស់ប្រទេសជាតិយើងទាំងមូល៕