នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ បណ្ឌិត្យសភានគរបាលកម្ពុជា នឹងចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យ ប្រឡងប្រជែងសម្រាប់សិស្ស និស្សិតដែលមានបំណងចូលរួមប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ប្រចាំឆ្នាំ ថ្នាក់បរិញ្ញាបត្រ, ថ្នាក់សញ្ញាបត្រមធ្យម និងថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ ជំនាញនគរបាល ចំនួន៤០០នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីក្លាយជានាយនគរបាល និងនាយនគរបាលរងបន្ដវេន ក្នុងក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ។

ទទួលពាក្យ និងផ្ដល់ពាក្យចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ដល់ទី១១ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅបណ្ឌិត្យសភានគរបាលកម្ពុជា មានទីតាំងនៅភូមិស្លៀកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ផ្លូវជាតិលេខ១ ចម្ងាយ ២៦គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរថា៖ បេក្ខជនក៏អាចស្នើសុំសិទ្ធិប្រឡងប្រជែងតាមប្រព័ន្ធអនឡាញ(Online)តាមរយៈតំណភ្ជាប់ https://reg.pac.edu.kh ឬស្តែន QR CODE បន្ទាប់មកបេក្ខជនត្រូវបោះពុម្ព (Print) លិខិតបញ្ជាក់ការស្នើសុំសិទ្ធិប្រឡងប្រជែងនេះ ដើម្បីបង្ហាញដល់អនុគណៈកម្មការ ផ្តល់ពាក្យ និងទទួលពាក្យ នៅទីកន្លែងផ្តល់ពាក្យសុំចូលប្រឡងប្រជែងជ្រើសរើស។
Leave a Reply