
ក្រោយទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឈុំ ឈាន ភេទប្រុស អាយុ២១ឆ្នាំ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានបាត់ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីមC 125 ស៊េរីឆ្នាំ2023 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KF-8619 នៅវេលាម៉ោង១៦និង១០នាទី នៅចំណុចមុខផ្សារសាមគ្គីក្រគរ ស្ថិតនៅភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានបើកការស្រាវជ្រាវភ្លាមៗ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១១និង០១នាទី ទើបឃាត់ខ្លួនជនសង្ស័យបានមានឈ្មោះ គីម តែ ភេទប្រុស អាយុ៤៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ជាមុខសញ្ញាសកម្ម ក្នុងបទល្មើសកាច់សោកម៉ូតូ។

ជនសង្ស័យបានសារភាពចំពោះមុខសមត្ថកិច្ច ថាខ្លួនពិតជាបានធ្វើសកម្មភាពកាច់សោយកម៉ូតូ នៅផ្សារសាមគ្គី នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ពិតប្រកដមែន និងធ្លាប់បានប្រព្រឹត្តសកម្មភាពនេះជាច្រើនលើកមកហើយ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ និងវត្ថុតាង ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់។

Leave a Reply