
ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានី ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនបានជនសង្ស័យចំនួន៦នាក់ ដែលប្រព្រឹត្តបទល្មើស កាប់ និងវាយប្លន់យកម៉ូតូចំនួន៥ករណី នៅភូមិសាស្រ្តខេត្តកណ្តាល និងក្នុងរាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យធ្លាប់ធ្វើសកម្មភាព៥ករណី ដោយករណីទី១ ប្រព្រឹត្តនៅចំនុចដីវាល ផ្លូវក្រវ៉ាត់ក្រុងទី៣ សង្កាត់ ប្រទះទ្បាង ខណ្ឌកំបូល រាជធានីភ្នំពេញ កាលពី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី២ ប្រព្រឹត្តនៅចំនុច ផ្លូវ៨០ម៉ែត្រ ចូលព្រលានយន្តហោះថ្មី ភូមិព្រែកហូរ លិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ៣និង៤០នាទី។ ករណីទី៣ប្រព្រឹត្ត នៅចំនុច ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិប៉ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៤:២០នាទី ។ ករណី ទី៤ ប្រព្រឹត្តនៅចំនុចដីវាល ផ្លូវក្រវ៉ាត់ ក្រុងទី៣ ភូមិទី០៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៥:២០នាទី ។ ករណី ទី៥ប្រព្រឹត្ត នៅចំនុចដីទ្បូគ្មានលេខ ផ្លូវជាតិលេខ២ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០០:២៨នាទី ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ផងដែរថា មុខសញ្ញានៅសេះសល់ និងរត់គេចខ្លួន ដែលសកម្មក្នុងសកម្មភាពលួច សមត្ថកិច្ច និងតាមបង្ក្រាបឲ្យដល់ឬសគល់ដោយមិនយោគយល់នោះឡើយ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កម្លាំងជំនាញការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕


Leave a Reply