
ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង១៣និង០០នាទី សមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានចុះធ្វើការឃាត់ខ្លួនបុរសម្នាក់តាមអំណាចតុលាការ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចវាលស្រែភូមិ ពពាលខែ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។

ការឃាត់ខ្លួននេះធ្វើឡើងដោយអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១២២ ត.ព្រ ចថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២៥ របស់លោក គា សីហា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ បុិន ឡុង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅក្រុមទី០៥ ភូមិត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិអូរតាគី ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីអំឡុងឆ្នាំ២០២៤ និងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានបញ្ជូនខ្លួនពិរុទ្ធជនខាងលើទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕

Leave a Reply