
លោក សុខ ទូច បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា លោកត្រូវបានប៉ូលិសគោលដៅត្រួតពិនិត្យជាតិអាល់កុលប្រើសម្តីមិនសមរម្យមកលើរូបលោក និងឱ្យលោក សហការផ្លុំតេស្តជាតិអាល់កុលចំនួន៣ដង តែមិនឃើញកម្រិតជាតិអាល់កុល តែសមត្ថកិច្ចចោទថាលោកផ្លុំមិនត្រឹមត្រូវទៅវិញ។

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលការលើកឡើងរបស់លោកសុខ ទូច ក្នុងហេតុការណ៍ផ្លុំជាតិអាល់កុលកាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ។

សមត្ថកិច្ចបានលើកឡើងថា លោក សុខ ទូច មិនសប្បាយចិត្តនៅពេលកម្លាំងសមត្ថកិច្ចហៅឃាត់រថយន្តដើម្បីពិនិត្យ និងមិនព្រមសហការ ហើយបានប្រើប្រាស់ពាក្យសំដីកាយវិការមិនសមរម្យតាំងពីពេលចុះពីលើរថយន្តភ្លាម។
ជុំវិញហេតុការណ៍ទំនាស់ពាក្យសម្តីរវៀងលោក សុខ ទូច ជាមួយសមត្ថកិច្ច នេះគេឃើញមានការចុះផ្សាយយ៉ាងច្រើនពីសុះណាក់សារព័ត៌មានធំៗនៅក្នុងស្រុក និងប្រតិកម្មយ៉ាងច្រើនផងដែរពីសំណាក់អ្នកប្រើបណ្ដាញសង្គម៕

Leave a Reply