
ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយបុរសម្នាក់បានជិះម៉ូតូទៅកាប់សង្សាររបស់ខ្លួនដក់កន្លែងធ្វើការ បណ្ដាញឲ្យរង់របួសផុងលលាដ៍ និងដាច់ជើងឆ្វេងយ៉ាងធ្ងន់ធ្ងរ ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។

នៅថ្ងៃកើតហេតុ ជនសង្ស័យបានទាក់ទងតាមទូរស័ព្ទមកជនរងគ្រោះ២ដង តែជនរងគ្រោះមិនលើក ធ្វើឲ្យជនសង្ស័យខឹង ក៏ជិះម៉ូតូ មកឈប់មុខហាងចរណៃ ចាប់ទាញជនរងគ្រោះមកក្រៅ រួចយកកាំបិតប៉័ងតោកាប់ជនរងគ្រោះ ជាច្រើនកាំបិត។ ក្រោយធ្វើសកម្មភាពកាប់សង្សាររួច ជនសង្ស័យបានជិះម៉ូតូគេចឡើងលើស្ពានព្រែកសំរោងទៅលោតទឹកសម្លាប់ខ្លួន តែមិនស្លាប់ដោយសារមានគេឃើញជួយទាន់ពេលវេលា។

ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកហាងចរណៃ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យ (ជាសង្សារនឹងគ្នា) មានឈ្មោះ ភ័ក្រ្ត សុវណ្ណារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យយកមកសួននាំនៅអធិការនគរបាលខណ្ឌច្បារអំពៅ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕


Leave a Reply