
ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី បានបើការស្រាវជ្រាវ ឈានដល់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៧ ខែ តុលា ២០២៤ ចំណុចផ្លូវសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែក( មាស ) ពីជនរងគ្រោះ កាលពីវេលាម៉ោងប្រហែល០៨ព្រឹក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្លូវលេខ១៩២៨ បេតុង ភូមិក្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
លោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា សមត្ថកិច្ចបានបើកការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ មឿន ដែនឧត្តម ហៅ ឧត្តម ភេទប្រុស អាយុ២៨ឆ្នាំ ( ធ្លាប់ជាប់ពន្ធនាគារ) ដកហូត ម៉ូតូមួយគ្រឿងម៉ាក ហុងដាពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1KH-3894 ជាមធ្យោបាយធ្វើសកម្មភាព ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿង តាមនីតិវិធីនិងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ៕ ដោយ ៖ រាជសីហ៍០៤
Leave a Reply