សមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើង៧នាក់ ដែលបង្ហោះម៉ូតូនៅខណ្ឌជ្រោយចង្វារ 

សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រីចំនួន៧នាក់ បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូ កាលពីយប់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ១១:១៧នាទី នៅចំណុចភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថានៅ នៅវេលាម៉ោងប្រមាណជា១១យប់ ក្រុមក្មេងទំនើងបានប្រមូលផ្ដុំជួបជុំគ្នាធ្វើការបង្ហោះនៅតាមផ្លូវ ខណ:នោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចល្បាតប្រទះឃើញ ធ្វើការឃាត់សួរនាំ បញ្ជូនទៅអធិការដ្ឋាននគរបាលរដ្ឋាបាលខណ្ឌជ្រោយចង្វា ដើម្បីសាកសួរ។

ក្នុងចំណោមក្រុមក្មេងទំនើងបង្ហោះម៉ូតូទាំង៧នាក់នោះ មានម្នាក់ជាស្រី ជាមួយគ្នានេះសមត្ថកិច្ចបានដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿង។

បច្ចុប្បន្ន ក្រុមក្មេងទំនើងត្រូវបានកម្លាំងសម្ថកិច្ចបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធីច្បាប់៕