
ក្រសួងសុខាភិបាល នឹងដាក់ឲ្យប្រើប្រាស់ថ្នាំចាក់ការពារជំងឺអេដស៍ដែលមានឈ្មោះ Cabotegravir ត្រូវចាក់រៀងរាល់២ខែម្តង ហើយមានប្រសិទ្ធភាព ចន្លោះពី៩២% ទៅ៩៥%។ ថ្នាំចាក់បង្ការឆ្លងជំងឺអេដស៍នេះ សម្រាប់អ្នកប្រឈមនឹងការឆ្លងមេរោគអេដស៍ដូចជា អ្នករួមភេទដោយមិនប្រើប្រាស់ស្រោមអនាម័យ, ក្រុមស្ត្រីបម្រើសេវាកំសាន្ត ក្រុមបុរសរួមភេទជាមួយបុរស។

នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានបញ្ជាក់ឱ្យដឹងថា ថ្នាំចាក់បង្ការការឆ្លងមេរោគអេដស៍នេះឈ្មោះ Cabotegravir មិនមែនជាវ៉ាក់សាំងទេ រហូតមកដល់ពេលនេះ នៅលើពិភពលោកនៅមិនទាន់រកឃើញវ៉ាក់សាំងសម្រាប់បង្ការមេរោគអេដស៍នៅឡើយទេ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានបញ្ជាក់ថា នៅដើមខែមករា ឆ្នាំ២០២៥ ខាងមុខនេះ កម្ពុជានឹងមានថ្នាំចាក់បង្ការមេរោគអេដស៍ ដែលមានសុពលភាពរយៈពេល២ខែ និងថ្នាំលេបមុន/ក្រោយការរួមភេទ ដែលថ្នាំលេបមានឈ្មោះប្រីព (PrEP) ដោយឥតគិតថ្លៃ៕


Leave a Reply