
កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ បង្ហាញមុខជាសាធារណៈ ជនសង្ស័យប្រុស-ស្រី ១២នាក់ ពាក់ព័ន្ធបទល្មើស ៧ករណី រួមមានករណីឆក់ប្លន់។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា ,កម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុប ១២នាក់ ស្រី០៣នាក់ ពាក់ព័ន្ធបទល្មើសចំនួន៧ករណី។
ករណីទី១ ឆក់យកទូរសព្ទ័ដៃពីប្រជាពលរដ្ឋ នៅចំណុចផ្សារជីបម៉ុង ផ្លូវលេខ១៦៩ ភូមិ០៤ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង១៤ និង១០នាទី។

ករណីទី២ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ២AE0 ផ្លូវព្រះមុន្នីវង្ស ភូមិ០៣ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៥ និង៣៤ នាទី។
ករណីទី៣ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ៤៨ ផ្លូវលេខ១៦១ ភូមិ០៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០១ និង៤០ នាទី។
ករណីទី៤ ឆក់យកទូរសព្ទ័ដៃ នៅចំណុចមុខផ្ទះលេខ៣៩ ផ្លូវលេខ២៣២ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ០៧ និង ០៥ នាទី ។

ករណីទី៥ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទី។
ករណីទី៦ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រ ព្រឹត្តអំពើហិង្សា (ប្រើកាំបិតផ្គាក់កាប់ប្លន់យកម៉ូតូ ១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ ១KC-៩៧៤៤) នៅចំណុចចុងស្ពានព្រែកសំរោង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៣ និង១៥ នាទី ។

ករណីទី៧ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នៅចំណុចមុខក្លឹបហាត់ប្រាណ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៣០ នាទី។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី៕

Leave a Reply