
កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យ៥នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីផ្ដន្ទាទោសតាមច្បាប់ ក្រោយកម្លាំងល្បាតកងអាវុធហត្ថខណ្ឌដង្កោ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ និងឆែករកឃើញគ្រឿងញៀនចំនួន០២កញ្ចប់ រួមនឹងឧបករណ៍សម្រាប់កាច់សោកម៉ូតូមួយចំនួន នៅចំណុចមុខការ៉ាស់សាំង LHR ស្ថិតក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ធ្វើការសាកសួរ កងរាជរដ្ឋធានីភ្នំពេញបានធ្វើការស្រាវជ្រាវចុះទៅបង្ក្រាបបក្សពួកបន្តដល់បន្ទប់ជួលរបស់ក្រុមជនសង្ស័យ បានធ្វើការឃាត់ខ្លួនចំនួន០៣នាក់ បន្ថែមទៀត ព្រមទាំងដកហូតដាវចំនួន ០១ដើម កាំបិតចំនួន ០៦ដើម រួមនឹងឧបករណ៍សម្រាប់កាច់សោកម៉ូតូ មួយចំនួនទៀតផងដែរ។

ក្រុមជនសង្ស័យទាំង០៥នាក់រួមមាន៖ ១. ឈ្មោះ គឹម វណ្ណីកាអូន ភេទប្រុស អាយុ១៧ឆ្នាំ, ២. ឈ្មោះ ប្រាក់ រ៉ាជេម ភេទប្រុស ១៧ឆ្នាំ, ៣. ឈ្មោះ សុធារិន វីរៈ ភេទប្រុស អាយុ១៥ឆ្នាំ, ៤. ឈ្មោះ ជួន ចៅឡង់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥. ឈ្មោះ ប៊ុន ថុនវិសាល ភេទប្រុស អាយុ១៤ឆ្នាំ។
សូមបញ្ជាក់ថា ក្រោយធ្វើការសាកសួរជនសង្ស័យទាំង០៥នាក់ បានសារភាពថា ក្រុមបក្សពួកខ្លួនពិតជាធ្លាប់ធ្វើសកម្មភាពលួចកាច់កម៉ូតូជាច្រើនលើក ទាំងជក់ និងចរាចរណ៍លក់ដូរគ្រឿងញៀនពិតប្រាកដមែន៕
Leave a Reply