
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងកាមរោគ នៃក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជានឹងមានវ៉ាក់សាំងបង្ការជំងឺអេដស៍ដោយឥតគិតថ្លៃនៅដើមឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាជំងឺអេដស៍នៅប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិតបន្តថា វ៉ាក់សាំងបង្ការជំងឺអេដស៍នេះ គ្រោងនិងដាក់ឲ្យចាក់នៅត្រីមាសទី១ ឆ្នាំ២០២៥ ហើយវ៉ាក់សាំងបង្ការនេះប្រើសម្រាប់អ្នកដែលមិនចង់ប្រើស្រោមអនាម័យអំឡុងពេលរំភេទ អ្នកបម្រើសេវាកម្មផ្លូវភេទ និងអ្នកមានដៃគូរួមភេទច្រើន។
បច្ចុប្បន្នកម្ពុជាមានថ្នាំលេបបង្ការជំងឺអេដស៍រួចមកហើយ សម្រាប់អ្នករួមភេទហើយមិនបានប្រើស្រោម និងលេបបង្ការមុនពេលរួមភេទដោយមិនបាច់ប្រើស្រោមក្នុងកំឡុងពេល៧២ម៉ោង។ ហើយវ៉ាក់សាំងដែលនឹងមកដល់ដើមឆ្នាំ២០២៥ នេះគឺចាក់ម្ដងអាចបង្ការបានរយៈពេល ២ខែ។

លោកវេជ្ជបណ្ឌិតបានប្រាប់បន្ថែមថា ជាជំហានដំបូងវ៉ាក់សាំងបង្ការជំងឺអេដស៍នេះយើងនឹងចាក់ទៅលើក្រុមដែលប្រឈមនឹងការឆ្លងជំងឺអេដស៍ដោយចាក់១ខែម្ដងបន្ទាប់ពីចាក់២ខែម្ដង។នៅតាមគ្លីនិចចំនួន៣ នៅរាជធានីភ្នំពេញរួមមាន៖ គ្លីនិកបង្ការថែទាំ និងព្យាបាលបន្ត, គ្លីនិកឈូកស និងគ្លីនិករបស់មជ្ឈមណ្ឌលជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍និងកាមរោគ។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺអេដស៍នេះចាក់នៅលើត្រគាក និងសាច់ដុំ ហើយមិនមានផលប៉ះពាល់ដល់អ្នកចាក់ទេ និងអាចបង្កាបានតែជំងឺអេដស៍ប៉ុណ្ណោះ ចំពោះជំងឺស្វាយ និងជំងឺកាមរោគផ្សេងៗមិនអាចការពារបានទេ៕

Leave a Reply