ព្រៃវែង៖ ឯកឧត្តមបណ្ឌិត ងិន បាណាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាភ្នំ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករចំនួន១៨០គ្រួសារ ដែលខ្វះខាតទឹកស្រោចស្រពដីស្រែចំនួន១៥០ហិកតា និងពិនិត្យមើលម៉ាស៊ីនបូបទឹក ដែលកំពុងបូមពីប្រឡាយមេបញ្ជូលក្នុងប្រឡាយរង តាមសំណូមពររបស់ប្រជាពលរដ្ឋរស់នៅសហគមន៍ភូមិស្វាយខ្នី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។

ពលរដ្ឋរស់នៅសហគមន៍ភូមិស្វាយខ្នី បានបង្ហាញស្នាមញញយ៉ាងសប្បាយរីករាយ ក្រោយឯកឧត្តមបណ្ឌិត ងិន បាលណាល់ ឆ្លើយតបតាមសំណូមពរ ដោយបានផ្ដល់ជូននូវម៉ាស៊ីនសម្រាប់មូមទឹកសង្រ្គោះស្រូវប្រាំងជូនមកប្រជាពលរដ្ឋក្នុងស្រុកបាភ្នំទាំងមូល និងតែងតែដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។

ឯកឧត្តមបណ្ឌិត ងិន បាណាល់ បានឧបត្ថម្ភប្រេងម៉ាស៊ូត្រចំនួន ១៤កាន ស្មើនឹង ៤០០លីត្រ និងចែកអំណោយមួយចំនួនជូនប្រជាពលរដ្ឋចំនួន ១៨០គ្រួសារ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ក៏បានដឹកនាំក្រុមការងារចុះពិនិត្យការងារស្ដារប្រឡាយប្រវែង ១.៥គីឡូម៉ែត្រ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋចំនួន៣ភូមិ មាន៣០០គ្រួសារ ព្រមទាំងជួសជុលសាលប្រជុំទីស្នាក់ការគណបក្សស្រុកបាភ្នំឡើងវិញ។

គួរឱ្យដឹងផងដែរថា ឯកឧត្តមបណ្ឌិត ងិន បាណាល់ តែងតែណែនាំឲ្យក្រុមការងារចុះសួរសុខទុក្ខ ស្ដាប់រាល់ទុក្ខកង្វល់ និងទទួលសំណើរពីប្រជាពលរដ្ឋ ដើម្បីយកមកពិនិត្យពិភាក្សានិងដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕







Leave a Reply