មិនទាន់ចាប់បាននៅឡើយទេ ក្មេងទំនើង២ក្រុម មានគ្នាជាង១០នាក់ បើកឆាកប្រយុទ្ធគ្នាខ្លះកាន់កាំបិត ដំបង ដុំថ្ម ដេញកាប់គ្នាយ៉ាងអនាធិបតេយ្យកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ នៅមុខវិទ្យាល័យអូរជ្រៅ ស្ថិតភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រជាពលរដ្ឋរស់នៅក្បែរនោះបានប្រាប់ថា ជារឿយៗក្មេងស្ទាវតែងតែមកកាប់ចាក់គ្នានៅចំណុចនេះយ៉ាងអាណាធិបតេយ្យ មិនខ្លាចច្បាប់មិនខ្លាចសមត្ថកិច្ចនោះឡើយ។ ហើយធ្វើឲ្យប្រជាពលរដ្ឋរស់នៅម្ដុំនេះមានការភ័យខ្លាចយ៉ាងខ្លាំង។

ប្រជាពលរដ្ឋដដែលបានបន្តថា មកទល់ពេលនេះក្មេងទំនើងដែរតែងតែកាប់ចាក់គ្នាមិនទាន់ឃើញសមត្ថកិច្ចឃាត់ខ្លួនបាននៅឡើយទេ។ ប្រជាពលរដ្ឋសូមសំណូមពរឲ្យកម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងនៃស្នងការដ្ឋាននគរបាលក្រុងប៉ោយប៉ែត តាមស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងទំនើងទាំងនោះដើម្បីយកមកអនុវត្តតាមផ្លូវច្បាប់៕

Leave a Reply