ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ពាក់ព័ន្ធករណី លួចឆក់ប្លន់យ៉ាងសកម្មនៅរាជធានីភ្នំពេញ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤នេះបានបង្ហាញមុខជនសង្ស័យ ១៣នាក់ ពាក់ព័ន្ធករណី លួច ឆក់ ប្លន់ និងប្រើប្រាស់ហឹង្សាដោយចេតនា និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។

ជនសង្ស័យទាំង១៣នាក់ មាន ០៨នាក់ ពាក់ព័ន្ធលួចទ្រព្យសម្បត្តិ , ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា , ០២នាក់ ពាក់ព័ន្ធករណីឆក់ និងម្នាក់ទៀតពាក់ព័ន្ធករណីវាយប្លន់

សូមបញ្ជាក់ថា ក្រោយធ្វើការបង្ហាញមុខជាសាធារណៈ សមត្ថកិច្ចបានបញ្ជូនខ្លួនក្រុមជនសង្ស័យទាំង ១៣នាក់ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕