ក្មេងទំនើង២ក្រុមមានគ្នាជាង២០នាក់ បើកឆាកប្រយុទ្ធគ្នាទាំងយប់បង្ករមានការភ្ញាក់ផ្អើល និងភ័យខ្លាចដល់ប្រជាពលរដ្ឋ ស្នើសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍បង្រ្កាប់ នៅចំណុចក្បែរផ្សារត្រី ស្ថិតក្នុងភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាយប់រំលងអាទ្រាធឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤។

ក្មេងទំនើងទាំង២ក្រុម ១ក្រុមស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើមានគ្នាជាង១០នាក់ និង១ក្រុមទៀតជិះម៉ូតូ៥គ្រឿងមានគ្នាជាង១០នាក់ដូចគ្មា ប្រដាប់ដោយដាវកាំបិតដុំថ្មចេញកាប់គ្នាយ៉ាងអានាធិបតេយ្យ បង្ករឲ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះ។

សូមបញ្ជាក់ថា ក្រុងប៉ោយប៉ែតក្មេងទំនើងដែរតែងតែបង្ករភាពអសន្តិសុខបានស្ងប់ស្ងាត់មួយរយៈក្រោយសម្តេចធិបតី ហ៊ុន ម៉ាណែត សង្កត់ធ្ងន់ឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់មូលដ្ឋានត្រូវបង្រ្កាបទប់ស្កាត់ឲ្យបាន តែពេលនេះក្មេងទំន់ើងកំពុងកក្រើកឡើងវិញបានដេញកាប់ចាក់គ្នាយ៉ាងអនាធិបតេយ្យបង្កភាពអន្តិសុខនៅក្នុងសង្គម៕

Leave a Reply