អ្នកសារព័ត៌មានអនឡាញដែលខ្មាន់កាំភ្លើងលួចបាញ់ប្រហារដោយអាវុធកែច្នៃបាន បាត់បង់ជីវិតហើយនៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចេញពីសាលវះកាត់រួច។

សូមបញ្ជាក់ថា ករណីខ្មាន់កាំភ្លើងលួចបាញ់ ប្រហារអ្នកសារព័ត៌មានអនឡាញរបស់អង្គភាព «កម្ពុជាអភិវឌ្ឍន៍» កាលពីព្រលប់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ជាករណីប៉ុនប៉ងឃាតកម្មដោយរឿងគំនុំផ្ទាល់ខ្លួន ស្ថិតនៅចំណុចដីចម្ការត្រពាំងរាំង ក្នុងភូមិត្រពាំងភ្លោះ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

បច្ចុប្បន្នសពជនរងគ្រោះជាអ្នកសារព័ត៌មាន ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតហើយ នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៤នេះ។ ចំណែកឯជនសង្ស័យត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួនហើយ កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤។


Leave a Reply