ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទាប្រាក់

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចអតីតសណ្ឋាគារមីង គួយ មានទីតាំងស្ថិតនៅផ្លូវលេខ១៧៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានជនជាតិចិនមានគ្នាចំនួន៥នាក់ ជិះរថយន្ត០១គ្រឿងម៉ាកAlpard ពណ៌ស (មិនស្គាល់ផ្លាកលេខ) បានធ្វើសកម្មភាពចាប់ជនរងគ្រោះម្នាក់ ឈ្មោះ LU WEI ភេទប្រុស ជនជាតិចិន ដាក់ចូលក្នុងរថយន្ត រួចជិះចេញពីទីតាំងខាងលើ។

កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រោយធ្វើការតាមដានស៊ើបអង្កេតករណីខាងលើ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ជំនាញបានកំណត់មុខសញ្ញាធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់៖ ទី១.ឈ្មោះ GU GUOJUN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន។ ទី២.ឈ្មោះ ហម ចាន់ធូ ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅជិតវត្តជ្រលងម្លូរ ភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយប្រតិបត្តិការបង្ក្រាបវត្ថុតាងដកហូតរួមមាន៖ អាវុធខ្លីម៉ាក NIK SAN ពណ៌ខ្មៅ ចំនួន០៣ដើម, បង់ចំនួន៣, គ្រាប់ប្រភេទ៣៨០ ចំនួន៣៤គ្រាប់, ឯកសណ្ឋានប្រយុទ្ធនគរបាលជាតិ (អាវចំនួន០២ ,ខោចំនួន០១), ស្ពេបាញ់បង្ហូរទឹកភ្នែក ចំនួន០១ដប, ខ្នោះដៃ ចំនួន០១ ខ្សែរចំណងជរ័ចំនួន១ដុំ, ស្បែកជើងប៊ូពណ៌ខ្មៅ ចំនួន០៣គូរ, ឧបករណ៍ប្រើប្រាស់ក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិមួយចំនួន។

សូមបញ្ជាក់ថា ក្រុមជនសង្ស័យធ្វើសកម្មភាពចាប់ជម្រិតទាបប្រាក់ខាងលើមានគ្នាចំនួន ៨ នាក់ គេចខ្លួន ៦នាក់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្ត។ ចំណែកឯជនសង្ស័យ២នាក់ខាងលើត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីកាត់ការបន្តទៅតាមនីតិវិធីច្បាប់៕