អុីរ៉ង់ដាច់ភ្លើងស្ទើរទូទាំងប្រទេសខណៈដែលសង្គ្រាមកាន់តែធ្ងន់ធ្ងរ

ប្រទេសអុីរ៉ង់ស្ទើរតែដាច់ភ្លើងទូទាំងប្រទេសនៅថ្ងៃអង្គារ៍ទី១៧ មិថុនា ខណៈពេលដែលអុីស្រាអ៊ែលបានបន្តទម្លាក់គ្រាប់បែក។ 

ក្រុមហ៊ុនអុីនធឺណែតពីរដែលតភ្ជាប់អុីនធឹណែតសកលគឺក្រុមហ៊ុន Kentinc និងក្រុមហ៊ុន Netblocks បានប្រាប់សារព័ត៌មាន NBC news ថាការតភ្ជាប់អុីនធឺណែតរបស់ប្រទេសអុីរ៉ង់បានធ្លាក់ចុះ ដែលធ្វើឱ្យលទ្ធភាពប្រើប្រាស់និងចែករំលែកព័ត៌មានជួបការលំបាក។

ការធ្លាក់ចុះនៃល្បឿនអិនធឺណេតនេះទំនងបណ្ដាលមកពីការសម្រេចចិត្តរបស់រដ្ឋាភិបាលអុីរ៉ង់ ជាជាងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល។ លោក Fatemeh Mohajerani អ្នកនាំពាក្យរដ្ឋាភិបាលអុីរ៉ង់បាននិយាយថា ការរឹតបន្តឹងការចូលប្រើប្រាស់អុីនធឺណែតនេះគឺជាការឆ្លើយតបទៅនិងការវាយប្រហារតាមអុីនធឺណែតរបស់អុីស្រាអ៊ែល។

ប្រភព: NBC news