
ប៉េកាំង: ស្ថានទូតចិនប្រចាំប្រទេសអ៊ីស្រាអ៊ែលនៅថ្ងៃចន្ទទី១៧ខែមិថុនានេះ បានពន្លឿនឲ្យប្រជាជនរបស់ខ្លួនចាកចេញពីអ៊ីស្រាអ៊ែលឲ្យលឿនតាមដែលអាចធ្វើទៅបាន បន្ទាប់ពីអ៊ីស្រាអ៊ែលនិងអ៊ឹរ៉ង់បានវាយប្រហារគ្នាទ្រង់ទ្រាយធំ។

ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធ WeChatថា “បេសកជនជាតិចិនដែលរស់នៅប្រទេសអ៊ីស្រាអ៊ែលរំលឹកបងប្អូនជនជាតិចិនថាត្រូវចាកចេញឲ្យលឿនតាមដែលអាចធ្វើទៅបាន ដោយឆ្លងកាត់ព្រំដែនគោក ក្នុងស្ថានភាពណាមួយដែលពួកគេអាចធានាសុវត្ថិភាពផ្ទាល់ខ្លួនបាន”។

ប្រទេសចិនបាននិយាយទៀតថា “ជម្លោះនេះនឹងបន្តភាពតានតឹងតទៅមុខទៀត។ ផ្ទះសម្បែងរបស់ប្រជាជនត្រូវបានបំផ្លាញ ការស្លាប់និងរងរបួសរបស់ជនស៊ីវិលមានការកើនឡើងចំណែកឯស្ថានភាពសន្តិសុខចាប់ផ្តើមកាន់តែធ្ងន់ធ្ងរទៅៗ”។
ប្រភព: CNA news




Leave a Reply