លោកថាក់ស៊ីនជំរុញការទប់ស្កាត់គ្រឿងញៀន

លោកថាក់ស៊ីន ស៊ីនណាវ៉ាត្រាជំរុញឲ្យរដ្ឋាភិបាលបង្កើនការប្រឆាំងនឹងគ្រឿងញៀន ទប់ទល់ជាមួយក្រុម United Wa State Army ឬហៅកាត់ថា (UWSA) និងត្រូវបានគេស្គាល់ថាជាក្រុមវ៉ាក្រហម Red Wa ដែលបានប្រត្តិបត្តិការនៅក្នុងប្រទេសភូមា។ លោកថាក់ស៊ីនបាននិយាយថាមន្រ្តីក្រសួងការបរទេសប្រទេសថៃនិងជួបជាមួយអ្នកតំណាងពីប្រទេសជិតខាងដើម្បីពិភាក្សាលើបញ្ហាលុបបំបាត់បណ្តាញគ្រឿងញៀន។

នៅក្នុងសុន្ទរកថា លោកថាក់ស៊ីនបានសង្កត់ធ្ងន់ថាការប្រើប្រាស់គ្រឿងញៀនគឺជាហានិភ័យក្នុងពេលបច្ចុប្បន្ននិងពេលអនាគតហើយ”វាគឺជារបស់មួយដែលបំផ្លាញកុមារនិងយុវជនរបស់យើង”។

លោកបានបន្ថែមថា ជំនាន់ក្រោយរបស់យើងកំពុងត្រូវបានបំផ្លាញ។ ហើយលោកថាក់ស៊ីនបានកត់សម្គាល់នៅអតីតកាលថា ឈ្មួញគ្រឿងញៀនធំៗបានប្រត្តិបត្តិការនៅក្នុងប្រទេសថៃ ដោយការលក់ដូរផលិតផលគ្រឿងញៀនពាក់កណ្តាលនៅក្នុងប្រទេសឯពាក់កណ្តាលទៀតនៅបរទេស។ ទោះបីជាយ៉ាងណាក៏ដោយ លោកនិយាយថាសព្វថ្ងៃនេះគ្រឿងញៀនខុសច្បាប់ភាគច្រើនផលិតនៅតំបន់ វ៉ាក្រហម“Wa Daeng” (វ៉ាឌែង)ឬ (Red Wa)។

ប្រភព: Bangkok Posts