លោកត្រាំពន្យារពេលយកពន្ធ ៥០% លើសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៩ខែកក្កដា

ប្រធានាធិបតីលោកដូណាល់ត្រាំបាននិយាយនៅថ្ងៃអាទិត្យថា លោកបានយល់ព្រមពន្យារពេលការយកពន្ធ៥០%លើទំនិញនាំចូលពីសហភាពអឺរ៉ុបរហូតដល់ថ្ងៃទី៩ខែកក្កដា ដែលនេះជាករណីចុងក្រោយបំផុតរបស់លោកត្រាំដែលបានបង្កភាពរញេរញ៉ៃដល់ទីផ្សារ។

លោកត្រាំបាននិយាយថាលោកនិងប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen “មានការជជែកគ្នាតាមទូរស័ព្ទបានល្អណាស់” ដែលវាបានជម្រុញឲ្យមានការពន្យារពេលយកពន្ធនេះ។

លោកត្រាំបានប្រាប់អ្នកសារព័ត៌មាននៅអាកាសយាន្តដ្ឋាន Morristown Municipal នៅទីក្រុងរដ្ឋ New Jerseyថា លោកស្រី Von der Leyen បាននិយាយថា “លោកស្រីចង់ស្វែងរកការចរចារដ៏ពិតប្រាកដមួយ” លោកត្រាំបានបន្ថែមទៀតថា “នៅថ្ងៃទី៩ខែកក្កដាគឺជាថ្ងៃចរចារដែលលោកស្រី Von der Leyen បានស្នើរសុំ។ លោកស្រីបានសួរថា តើយើងអាចប្តូរពីថ្ងៃទី១ខែមិថុនាទៅថ្ងៃទី៩ខែកក្កដាបានទេ? ហើយលោកត្រាំក៏បានយល់ព្រមតាមសំណើរនេះ”។

ប៉ុន្មាននាទីបន្ទាប់ពីនិយាយជាមួយអ្នកកាសែតរួចមក លោកត្រាំបានសរសេរនៅក្នុងគេហទំព័រTruth Social របស់លោកថា “ការពិភាក្សានឹងចាប់ផ្តើមយ៉ាងឆាប់រហ័ស”។

ប្រភព: CNN news