អ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ ធ្វើឱ្យអ្នកបើកបរបង្ខំចិត្តប្ដូរទិសដៅចុះចត

ជើងហោះហើរមួយពីទីក្រុងតូក្យូទៅកាន់ទីក្រុង Houston ត្រូវបានបង្វែរទិសដៅទៅកាន់ទីក្រុង Seattleវិញ កាលពីថ្ងៃសៅរ៍ដោយសារមានអ្នកដំណើរម្នាក់ព្យាយាមបើកទ្វារយន្តហោះ។ នេះបើយោងតាមក្រុម FBI និងអ្នកនាំពាក្យទីក្រុង Seattle។

ក្រុមFBIបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្រុមការងារនិងអ្នកដំណើរផ្សេងទៀតបានឃាត់ខ្លួនអ្នកដំណើរម្នាក់នោះ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការវិនិច្ឆ័យ”។

ចំណែកក្រុមហ៊ុនអាកាសចរបាននិយាយថា “ក្រុមហ៊ុន All Nippon Airways យន្តហោះលេខ ១១៤ បានធ្វើដំណើរចេញពីអាកាសយាន្តដ្ឋាន Haneda ប្រទេសជប៉ុនទៅកាន់អាកាសយាន្តដ្ឋានGeorge Bush នៅទីក្រុង Houston បានប្តូរទិសដៅដោយសារមានអ្នកដំណើរបង្កបញ្ហា”។

អ្នកនាំពាក្យលោក Chris Guizlo បាននិយាយទៀតថា “មិនមានការរាយការណ៍ណាមួយថាមានមនុស្សរបួសនៅក្នុងចំណោមអ្នកដំណើរនឹងក្រុមការងារនៅលើជើងហោះហើរនោះទេ”។   

ប្រភព: CNN news