
BOSTON: រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃព្រហស្បតិ៍ទី២២ខែឧសភាបានហាមសាកលវិទ្យាល័យ Harvard មិនឱ្យចុះឈ្មោះនិស្សិតអន្តរជាតិចូលរៀន និងបានបង្ខំនិស្សិតបរទេសដែលមានស្រាប់ឲ្យផ្ទេរចេញទៅសាលាផ្សេងឬពួកគេនឹងត្រូវប្រឈមការបាត់បង់សិទ្ធិស្របច្បាប់របស់ពួកគេ។

លេខាធិការសន្តិសុខលោកស្រី Kristi Noem បានបញ្ជាឲ្យបញ្ចប់ការសិក្សារបស់និស្សិតបរទេសនៅសាកលវិទ្យាល័យ Harvard និង កម្មវិធីបញ្ជាក់ការផ្លាស់ប្តូរការសិក្សា នេះបើយោងតាមនាយកដ្ឋានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍។

សាកលវិទ្យាល័យ Harvard បាននិយាយថាការផ្លាស់ប្តូររបស់រដ្ឋបាលលោកត្រាំ បានធ្វើឲ្យប៉ះពាល់ដល់និស្សិតរាប់ពាន់នាក់ដែលវាជាទង្វើខុសច្បាប់និងស្មើទៅនិងការសងសឹក។

នាយកដ្ឋានបាននិយាយថា ការផ្លាស់ប្តូរនេះបានកើតឡើងក្រោយពីសាកលវិទ្យាល័យ Harvard បានបដិសេធក្នុងការផ្តល់ព័ត៌មានទៅកាន់លោកស្រី Noem នៅដែលលោកស្រីទាមទារទាក់ទងនិស្សិតកាន់ទិដ្ឋាការបរទេសរៀននៅសាកលវិទ្យាល័យ។
ប្រភព: CNA news



Leave a Reply