សហរដ្ឋអាមេរិកបានទទួលយកយន្តហោះ Boeing ជាអំណោយរបស់ប្រទេសកាតាដើម្បីប្រើប្រាស់ជា Air Force One

វ៉ាស៊ីនតោន: ក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បានទទួលយន្តហោះប្រភេទ Boeing 747 ដែលប្រទេសកាតាបានផ្តល់ជូនប្រធានាធិបតីលោកដូណាល់ត្រាំដើម្បីប្រើប្រាស់ជា Air Force one នេះបើយោងតាមការរាយការណ៍នៅថ្ងៃពុធទី២១ខែឧសភា។

ការផ្តល់ជូនយន្តហោះដែលមានតម្លៃរាប់រយលានដុល្លារពីប្រទេសកាតានេះ បានចោទជាសំណួរអំពីរដ្ឋធម្មនុញ្ញនិងក្រមសីលធម៌ ក៏ដូចជាការព្រួយបារម្ភពីសុវត្ថិភាពក្នុងការប្រើប្រាស់យន្តហោះនេះ។

រដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកបានហាមប្រាមមន្រ្តីរដ្ឋាភិបាលក្នុងការទទួលយកអំណោយ “ពីស្តេច ព្រះអង្គម្ចាស់ឬរដ្ឋបរទេសណាមួយ” នៅក្នុងផ្នែកមួយដែលគេហៅថា Emoluments Clause។

ប៉ុន្តែលោកត្រាំបានច្រានចោលនូវបញ្ហា

សីលធម៌ដែលពាក់ព័ន្ធនឹងការទទួលយកយន្តហោះ ដោយលោកបាននិយាយថា “វាជារឿងល្ងីល្ងឺ” ដែលមិនយកយន្តហោះនោះ។

ប្រភព:CNA news