
វ៉ាស៊ីនតោន: ក្រុមមន្ត្រីបាននិយាយថា បុគ្គលិកស្ថានទូត២នាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារនៅសារមន្ទីរ Capital Jewish នៅរដ្ឋវ៉ាស៊ីនតោននា យប់ថ្ងៃពុធទី២១ខែឧសភា។ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួននិងកំពុងស្ថិតក្នុងការឃុំឃាំង។

បុរសម្នាក់និងស្រ្តីម្នាក់ត្រូវបានបាញ់សម្លាប់តំបន់ផ្លូវលេខ 3rd និងF ដែលនៅជិតសារមន្ទីរ។ លោក Yechiel Leiter ជាអគ្គរដ្ឋទូតអ៊ុីស្រាអ៊ែលប្រចាំនៅសហរដ្ឋអាមេរិកបាននិយាយថា ជនរងគ្រោះទាំងពីរនាក់គឺជាគូស្នេហ៍វ័យក្មេងដែលបានភ្ជាប់ពាក្យនឹងត្រៀមរៀបការផងដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានហៅការបាញ់ប្រហារនេះថា “វាគួរឲ្យរន្ធត់” និងបានបន្ថែមថា “វាទាក់ទងនឹងរឿងសាសនានិយម”។

លោកបាននិយាយនៅក្នុងគេហទំព័របណ្តាញសង្គម Truth Social ថា “ការស្អប់ខ្ពើម និងជំនឿទៅលើរ៉ាឌីកាល់នឹងមិនមានកន្លែងនៅសហរដ្ឋអាមេរិកទេ។ លោកបានសម្ដែងការចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ដែលមានរឿងនេះកើតឡើង”។
ប្រភព: CNA news



Leave a Reply