
CHIANG RAI: ប៉ូលីសព្រំដែនបានចាប់ខ្លួនបុរសម្នាក់ដែលបានរត់ពន្ធថ្នាំញៀនប្រភេទCrystalនិង Ketamine ទម្ងន់១០០គីឡូក្រាមនាំចូលពីប្រទេសភូមាចូលប្រទេសថៃ ដែលបានលាក់នៅលើដំបូលរថយន្ត។

ដោយមានការផ្តល់ព័ត៌មាន ប៉ូលីសថៃបានចាំរថយន្តជនសង្ស័យនៅស្ពានមិត្តភាពភូមា-ថៃ ដែលតភ្ជាប់ស្រុក Mae Saiនៃខេត្តChiang Rai និងទីក្រុង Tachilek ប្រទេសភូមា កាលពីថ្ងៃអង្គារ៍ទី២០ឧសភា។

ប៉ូលីសបានដកហូតគ្រឿងញៀនប្រភេទ Crystal methamphetamineឬម៉ាទឹកកកចំនួន៦០កញ្ចប់ និងប្រភេទ Ketamineចំនួន៤០កញ្ចប់។ ដែលក្នុងមួយកញ្ចប់មានទម្ងន់មួយគីឡូក្រាម។
ប្រភព: Bangkok Posts



Leave a Reply