ភាគខាងកើតប្រទេសអូស្តា្រលីរងគ្រោះទឹកជំនន់

ស៊ីដនី: ទឹកជំនន់កើនឡើងយ៉ាងឆាប់រហ័សនៅថ្ងៃពុធទី២១ខែឧសភានេះនៅតំបន់ភាគខាងកើតនៃប្រទេសអូស្តា្រលី ដោយបានជនលិចផ្ទះសម្បែងនិងធ្វើឲ្យប្រជាជនជាប់គាំងនៅលើដំបូលផ្ទះពេញមួយយប់។អាជ្ញារធរបានព្រមានថានឹងមានភ្លៀងធ្លាក់នៅថ្ងៃប៉ុន្មានថ្ងៃខាងមុខទៀត។

អាជ្ញារធរបាននិយាយថា ព្យុះបានធ្វើឲ្យមានភ្លៀងរយៈពេលជាង៤ខែមកហើយ ត្រឹមតែរយៈពេល២ថ្ងៃប៉ុណ្ណោះផ្នែកខ្លះនៃរដ្ឋ New South Wales ទឹកភក់បានលេបត្របាក់ផ្ទះ អាជីវកម្មរកស៊ី និងផ្លូវថ្នល់។

ការកើនឡើងនៃទឹកជំនន់បានធ្វើឲ្យប្រជាជនក្នុងតំបន់បានជាប់គាំងនៅលើដំបូលផ្ទះពេញមួយយប់ ដែលក្រុមអ្នកជួយសង្គ្រោះមិនអាចទៅដល់កន្លែងកើតហេតុ ព្រោះអាកាសធាតុមិនអំណោយផល។

ភ្នាក់ងារបាននិយាយថាទឹកជំនន់បានកាត់ផ្ដាច់ចរាចរណ៍និងទំនាក់ទំនង មនុស្សប្រមាណ១៦,០០០ ឬ ផ្ទះ៧,៤០០ខ្នង រហូតដល់ថ្ងៃព្រហស្បតិ៍។

ប្រភព: CNA news