ប៉េកាំង: ក្រុមហ៊ុនផលិតស្មាតហ្វូននឹងរថយន្តអគ្គសនីរបស់ចិនគឺក្រុមហ៊ុន Xiaomi បាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនមានគម្រោងវិនិយោគយ៉ាងហោចណាស់ ៥០ពាន់លានយ័ន្ត (50billion yuan) ដែលស្មើនឹង ៦.៩៣ពាន់លានដុល្លារ ($6.93 billion) នៅក្នុងផលិតបន្ទះឈីបរយៈពេលយ៉ាងហោច១០ឆ្នាំ។

ទឹកប្រាក់វិនិយោគនេះត្រូវបានបញ្ជាក់ដោយស្ថាបនិកក្រុមហ៊ុន Xiaomi លោក Lei Jun ដែលលោកបានបង្ហោះលើបណ្តាញសង្គម Weibo។ តំណាងក្រុមហ៊ុន Xiaomi បានប្រាប់សារព័ត៌មាន Reutersថាការវិនិយោគលុយចំនួន៥០ពាន់លានយ័ន្តនេះចាប់ផ្តើមពីឆ្នាំ២០២៥នេះតទៅ។

ក្រុមហ៊ុន Xiaomi បានបណ្តាក់ទុន
ចំនួន១.៣៥ពាន់លានយន័្ត ដើម្បីបង្កើតបន្ទះឈីបទូរស័ព្ទចល័តកម្រិតខ្ពស់ XringO1 ដោយខ្លួនឯង។ លោក Lei បានសរសេរបង្ហោះសារទៀតថា ក្រុមហ៊ុនផលិតបន្ទះឈីបនេះប្រើបុគ្គលិកច្រើនជាង២៥០០នាក់។
ប្រភព: CNA news




Leave a Reply