កាប៉ាល់កងទ័ពជើងទឹកបុកស្ពាន Brooklyn នៅទីក្រុង New Yorkស្លាប់២នាក់

NEW YORK: មនុស្ស២នាក់បានស្លាប់និង១៧នាក់ទៀតបានរងរបួសបន្ទាប់ពីកាប៉ាល់ហ្វឹកហាត់របស់កងទ័ពជើងទឹកមិកស៊ិកបានបុកស្ពាន Brooklyn កាលពីថ្ងៃសៅរ៍ទី១៧ខែឧសភា។

អភិបាលក្រុង NEW YORK លោក Eric Adams បានឱ្យដឹងនៅថ្ងៃអាទិត្យនេះថា អ្នករងរបួស២នាក់ស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយ។ លោកបានបន្ថែមថាកាប៉ាល់ Cuauhtemoc បានបាត់បង់ថាមពលរួចបានបុកស្ពាន។

កងទ័ពជើងទឹកមិកស៊ិកបាននិយាយ

នៅក្នុងប្រព័ន្ធបណ្តាញសង្គមនៅយប់ថ្ងៃសៅរ៍ថា មនុស្ស២២នាក់បានរងរបួស ដែលក្នុងនោះមាន១៩នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងតំបន់។ ទោះយ៉ាងណាគ្មាននរណាធ្លាក់ចូលក្នុងទឹកឡើយ។

លោក Adams បាននិយាយទៀតថាស្ពាន Brooklyn មានអាយុ១៤២ឆ្នាំនេះត្រូវបានខូចខាតយ៉ាងដំណំ។ចំណែកឯមូលហេតុនៃការបុកនេះកំពុងស៊ើបអង្កេត។

ប្រភព: CNA news