លោកពូទីនគ្មានឈ្មោះក្នុងបញ្ជីមន្រ្តីចូលរួមកិច្ចចរចារសន្តិភាពជាមួយអ៊ុយក្រែននៅប្រទេសតួគីទេ

ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀពូទីនមិនមានឈ្មោះក្នុងបញ្ជីចំណោមអ្នកចូលរួមកិច្ចចរចារសន្តិភាពបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែននៅទីក្រុងអ៊ីស្តាន់ប៊ូលប្រទេសតួគីកាលពីថ្ងៃព្រស្បតិ៍ទេ បើទោះបីនេះជាការអញ្ជើញពីប្រធានាធិបតីអ៊ុយក្រែនលោកវ្ល៉ាឌីមៀសេលេនស្គីដើម្បីចូលរួមប្រជុំក៏ដោយ។

គណៈប្រតិភូប្រទេសរុស្ស៊ីនឹងចូលរួមជំនួសដោយដឹកនាំដោយជំនួយការប្រធានាធិបតី លោក Vladimir Medinsky នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប្រទេសរុស្ស៊ី។

លោកសេលេនស្គីធ្លាប់បាននិយាយថា លោកនឹងចូលរួមប្រជុំកិច្ចចរចារនេះនឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីដោយផ្ទាល់ប្រសិនបើគាត់យល់ព្រម ហើយលោកបានបន្ថែមថាលោកនឹងធ្វើគ្រប់យ៉ាងដើម្បីប្រាកដថាបានជួបមុខលោកពូទីនដោយផ្ទាល់នៅពេលកិច្ចប្រជុំកើតឡើង។

ប្រភព: BBC news