
DOHA: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយនាកាលពីថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភាថា លោកបានជម្រុញឲ្យក្រុមហ៊ុន Apple ផលិតផលិតផលរបស់ពួកគេនៅសហរដ្ឋអាមេរិកជាងនៅប្រទេសឥណ្ឌា។

លោកត្រាំបាននិយាយនៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅឈូងសមុទ្រ ដែលលោកសំដៅទៅកាន់នាយកប្រត្តិបត្តិក្រុមហ៊ុន Apple លោក Tim Cook ថា “ខ្ញុំមានបញ្ហាតិចតួចជាមួយ Tim Cook ហើយខ្ញុំនិយាយជាមួយគាត់ថា យើងបានបម្រើលោកយ៉ាងល្អបំផុត”។

លោកត្រាំក៏បានប្រាប់ទៅលោកCook ទៀតថា “យើងមិនមានចំណាប់អារម្មណ៍ក្នុងការដែលលោកសាងសង់ក្រុមហ៊ុននៅប្រទេសឥណ្ឌាទេ យើងចង់ឲ្យលោកសាងសង់នៅសហរដ្ឋអាមេរិកវិញ ហើយផលិតកម្មនឹងមានការកើនឡើងនៅសហរដ្ឋអាមេរិក”។

អំឡុងពេលដែលបង្ហាញប្រាក់ចំណេញនៅត្រីមាសទី១របស់ក្រុមហ៊ុនបច្ចេកវិទ្យានៅដើមខែឧសភា លោក Cookបាននិយាយថាលោករំពឹងថា “ទូរស័ព្ទiPhoneភាគច្រើនដែលបានលក់នៅសហរដ្ឋអាមេរិកនឹងផលិតមកពីប្រទេសឥណ្ឌាដែលជាប្រទេសកំណើត”។
ប្រភព: CNA news



Leave a Reply