
RIYADH: ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកាលពីថ្ងៃអង្គារ៍ទី១៣ខែឧសភាបាននិយាយថាលោកនឹងលុបចោលទណ្ឌកម្មទាំងអស់ដែលប្រឆាំងនឹងប្រទេសស៊ីរី និងបាននិយាយថាគឺជាពេលដែលប្រទេសស៊ីរីត្រូវធ្វើដំណើរឆ្ពោះទៅមុខ។

លោកត្រាំបានលើកឡើងនៅក្នុងវេទិកាវិនិយោគនៅទីក្រុង Riyadh ថា “ខ្ញុំនឹងបញ្ជាឲ្យបញ្ឃប់ការដាក់ទណ្ឌកម្មប្រឆាំងនិងប្រទេសស៊ីរី ដើម្បីផ្តល់ឪកាសឲ្យពួកគេបានបង្ហាញភាពអស្ចារ្យ”។

លោកត្រាំក៏បានបន្ថែមទៀតថា “នេះជាពេលរបស់ពួកគេត្រូវងើបឡើង ពួកយើងនឹងដកទណ្ឌកម្មចេញទាំងអស់, សំណាងល្អស៊ីរី សូមបង្ហាញយើងនូវអ្វីដែលអស្ចារ្យ”។

លោកដូណាល់ត្រាំគ្រោងនឹងជួបប្រធានាធិបតីប្រទេសស៊ីរីគឺលោក Ahmad al-Sharaa នៅថ្ងៃពុធនៅប្រទេសសាអូឌី អារ៉ាប់ប៊ី។ លោក Al-Sharaa គឺជាអតីតអ្នកប៉ះបោរដឹកនាំផ្តួលរំលំអតីតមេដឹកនាំលោក Bashar al-Assad នាកាលពីឆ្នាំមុន។
ប្រភព: CNA news



Leave a Reply