
ទីក្រុងម៉ានីឡា: ភ្នំភ្លើងនៅកណ្តាលប្រទេសហ្វីលីពីនបានផ្ទុះឡើងកាលព្រឹកពីថ្ងៃអង្គារ៍ទី១៣ខែឧសភានេះ ដោយបានបញ្ចេញផេះដ៏ច្រើនសន្ធឹកសន្ធាប់ទៅលើមេឃកម្ពស់៣គីឡូម៉ែត្រ។

ភ្នំភ្លើង Kanlaon ជាភ្នំភ្លើងមួយក្នុងចំណោមភ្នំភ្លើង២៤ផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្ទុះឡើងជាច្រើនលើកនៅប៉ុន្មានសតវត្ស៍នេះនិងបានកើតឡើងកាលពីខែមុនផងដែរ។ ការប្រកាសអាសន្នកម្រិត៣ ក្នុងកម្រិត៥ខណៈក្រុមមន្ត្រីបានបញ្ជាក់ថាមានការជម្លៀសប្រជាជនចេញកន្លែងកើតហេតុប្រមាណ៦គីឡូម៉ែត្រ។

សូមបញ្ជាក់ផងដែរថាប្រទេសហ្វីលីពីនជាប្រទេសស្ថិតនៅក្នុងតំបន់សកម្មរញ្ជួយដីនៃមហាសមុទ្រប៉ាស៊ីហ្វិច ដែលត្រូវបានគេស្គាល់ថា រង្វង់នៃភ្លើង (Ring of Fire) ដែលជាកន្លែងមានភ្នំភ្លើងច្រើនជាងពាក់កណ្តាលនៃភ្នំភ្លើងដែលស្ថិតនៅក្នុងពិភពលោក។
ប្រភព: CNA news




Leave a Reply