
ប្រជាជនថៃត្រូវបានព្រមានឲ្យប្រុងប្រយ័ត្នពីការកើនឡើងនៃការឆ្លងនូវជំងឺកូវីត១៩បន្ទាប់ពីមានមនុស្ស៦នាក់បានស្លាប់កាលពីសប្តាហ៍មុន។

វេជ្ជបណ្ឌិត Thira Woratanarat មកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ សាកលវិទ្យាល័យជូឡាឡុងកន បានបង្ហោះនៅក្នុងផេកហ្វេសប៊ុកកាលពីថ្ងៃចន្ទថា ការវិវត្តថ្មីនៃជំងឺនេះកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយយោងទៅតាមព័ត៌មានពីនាយកដ្ឋានគ្រប់គ្រងជំងឺឆ្លង (DDC)។

បើយោងតាមការរាយការណ៍ពីDDC វេជ្ជបណ្ឌិត Thira បាននិយាយថាមានមនុស្សចំនួន១៦,៦០៧នាក់បានរាយការណ៍មកថាបានឆ្លងមេរោគនេះចន្លោះថ្ងៃទី៤ខែឧសភាដល់ថ្ងៃទី១០ខែឧសភា ធៀបនិងកាលពីសប្តាហ៍កន្លងមកដែលមានចំនួន១៤,៦៨០នាក់។

មេរោគកូវីត១៩ថ្មីនេះមិនអាចការពារបានតាមរយៈការចាក់វ៉ាក់សាំងការពារបាននោះទេ ដោយសារសមត្ថភាពវ៉ាក់សាំងអាចការពារបានតែមេរោគកូវីត១៩ប្រភេទចាស់តែប៉ុណ្ណោះ។
ប្រភព: Bangkok Post



Leave a Reply