លោកសេលេនស្គីត្រៀមជួបលោកពូទីននៅទួរគី 

ទីក្រុងគៀវ: ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ា្លឌីមៀសេលេនស្គីបាននិយាយថាលោកបានត្រៀមរួចជាស្រេចក្នុងការជួបជាមួយលោកវ៉្លាឌីមៀពូទីននៅប្រទេសទួរគីនៅថ្ងៃព្រហស្បតិ៍ទី១៥ខែឧសភា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបានប្រាប់លោកពូទីនឲ្យលោកទទួលការចរចាដោយផ្ទាល់ជាបន្ទាន់ជាមួយមេដឹកនាំអ៊ុយក្រែន។

ការស្នើសុំរបស់លោកសេលេនស្គីក្នុងការជួបជាមួយលោកពូទីនដែលមានការចូលរួមពីសំណាក់មេដឹកនាំអឺរ៉ុបដើម្បីស្នើបទឈប់បាញ់ចំនួន៣០ថ្ងៃចាប់ពីថ្ងៃចន្ទតទៅ។ ក៏ប៉ុន្តែលោកពូទីនបានប្រឆាំងការស្នើសុំនេះដោយជំនួសវិញនូវការចរចាដោយផ្ទាល់។

ទោះជាយ៉ាងនេះក្តីក៏លោកពូទីននឹងចូលរួមដោយផ្ទាល់។ លោកពូទីននិងលោកសេលេនស្គីមិនដែលមានជំនួបដោយផ្ទាល់តាំងពីខែធ្នូឆ្នាំ២០១៩មកម្ល៉េះ។

មេដឹកនាំអ៊ុយក្រែនបានឆ្លើយតបយ៉ាងប្រុងប្រយ័ត្ននាកាលពីថ្ងៃអាទិត្យបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីបានស្នើសុំជួបដោយផ្ទាល់នៅទីក្រុងអ៊ីស្តាន់បូលនៅថ្ងៃទី១៥ខែឧសភានេះ។ 

ប្រភព: CNA news