ប៉ាគីស្ថានវាយប្រហារមូលដ្ឋានកងទ័ពឥណ្ឌាដោយប្រើដ្រូននិងមីស៊ីល

JAMMU, India: សំឡេងផ្ទុះជុំវិញទីក្រុង Jammu ប្រទេសឥណ្ឌានាយប់ថ្ងៃទី៨ខែឧសភាអំឡុងពេលដែលរដ្ឋាភិបាលបាននិយាយថាដ្រូននិងមីស៊ីលរបស់ប៉ាគីស្ថានបានវាយប្រហារមូលដ្ឋានកងទ័ពឥណ្ឌានៅជុំវិញតំបន់ Kashmir ដែលជាថ្ងៃទី២នៃការប៉ះទង្គិចគ្នារវាងប្រទេសទាំងពីរ។

អ្នកកាសែត Reuters ម្នាក់បាននិយាយថាសំឡេងស៊ឺរ៉ែនបានបន្លឺឡើងហើយមានពន្លឺពណ៌ក្រហមនិងបានផ្ទុះពេញមេឃនៃទីក្រុង Jammu ប្រមាណ ២ម៉ោងកន្លះ។ នេះជាការប៉ះទង្គិចនិងការប្រឈមមុខដាក់គ្នាអាក្រក់បំផុតរវាងប្រទេសទាំងពីរ។ ២ថ្ងៃនៃការវាយប្រហារបានសម្លាប់មនុស្សយ៉ាងតិច៤នាក់។ 

ក្រសួងការបរទេសប៉ាគីស្ថានបាននិយាយថា ប្រទេសប៉ាគីស្ថាននឹងឆ្លើយតបចំពោះការកើនឡើងណាមួយជាមួយនិងការប្តេជ្ញាចិត្តយ៉ងពេញលេញដើម្បីការពារអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ប្រទេសប៉ាគីស្ថាន។

អគ្គិសនីនៅទីក្រុង Jammu បានស្តារឡើងវិញបន្តិចម្តងៗបន្ទាប់ពីបានដាច់នៅតំបន់ជាច្រើនអំឡុងពេលការវាយប្រហារ។

ប្រភព: CNA news